ជោគជ័យនិងបរាជ័យស្ថិតនៅលើកំណាត់ផ្លូវជាមួយគ្នា។
កាលណាយើងខ្លាចបរាជ័យមានន័យថាយើងខ្លាចជោគជ័យជាមួយផងដែរ។
បងប្អូនត្រកូល រ៉ៃត៍ និយាយថា “មេឃមិនមែនជាកម្មសិទ្ធិរបស់ពួកបក្សាបក្សីទាំងអស់ទេ! មនុស្សក៏មានសិទ្ធលើមេឃដូចពួកវាដែរ!”។ គឺប្រយោគមិនទទួលយកបណ្តាសានេះហើយដែលធ្វើឱ្យមនុស្សផល្លិតយន្តហោះបានប្រើរហូតមកដល់សព្វថ្ងៃនេះ។
គ្រប់ការប្រកួតកីឡាផ្សេងៗ គ្រប់អាជីវកម្មផ្សេងៗ គ្រប់សមរភូមិសង្គ្រាម…បើយើងទទួលស្គាល់ការចុះចាញ់ ឬមួយបើយើងគ្មាន “ជំនឿ” ថានឹងឈ្នះទេនោះយើងពិតជាចាញ់ដោយមិនបាច់សង្ស័យឡើយ។
ការក្លាយខ្លួនទៅជាអ្នកមាន ឬជាមហាសេដ្ឋីក៏ដូច្នោះដែរ អ្នកចាំបាច់ត្រូវតែមានពាក្យមួយម៉ាត់នៅក្នុងវិញ្ញាណរបស់ខ្លួន គឺពាក្យថា “ជឿ” នេះឯង។
លេសមួយចំនួនរបស់អ្នកមិនជឿថាខ្លួនអាចក្លាយជាអ្នកមាន
១. សម័យមុនងាយរកសុីជាងសម័យនេះ
២. ក្មេងពេក
៣. ចាសពេក
៤. គ្មានដើមទុន
៥. មិនបានរៀនសូត្រខ្ពង់ខ្ពស់
៦. ទាល់តែឆ្លាតពីកំណើត ទើបអាចក្លាយជាអ្នកមានមែនឬ?
៧. គ្មានកម្លាំង
៨. ខ្លាចបរាជ័យ
បើមិនព្រមខិតខំព្យាយាមធ្វើអ្វីទេនោះ អ្នកពិតជាមិនដែលធ្លាប់មានបរាជ័យ ប៉ុន្តែព្រមគ្នានេះ អ្នកក៏គ្មានថ្ងៃទទួលជោគជ័យផងដែរ។
បរាជ័យ ជាសេនារបស់ជោគជ័យ បើអ្នកខ្លាចបរាជ័យ ក៏ប្រៀបដូចអ្នកខ្លាចជោគជ័យដូច្នោះដែរ។
ប្រសិនបើយើងប្រកាន់ជំនឿថា ជីវិតវាអាក្រក់យ៉ានេះយ៉ានោះ មានតែរឿងចាញ់ រឿងស្មុក នោះរឿងអពមង្គលក៏នឹងប្រមូលគ្នាមករស់នៅជាមួយអ្នក។
ស្ថានភាពរបស់អ្នកនឹងមិនមានអ្វីប្រសើរឡើងបានទេ ប្រសិនបើអ្នកមិនព្រមធ្វើអ្វីសោះឡើយនោះ។
អ្វីដែលយើងប្រាថ្នាយ៉ាងខ្លាំងក្លា និងឱ្យជាប់ជាប្រចាំនោះ យើងតែងតែបានសម្រេចជានិច្ច។
ត្រូវដឹងអោយច្បាស់លាស់ថា គ្មានរឿងអស្ចារ្យកើតឡើងដោយមិនបានធ្វើអ្វីសោះនោះឡើយ។

មាគា៍មហាសេដ្ឋី
#How_to_think_like_a_millionaire
និពន្ធដោយ: Charles Albert Poissant & Christian Godefrey
ប្រែសម្រួល រៀបរៀង: គឹម ចាន់ណា
សហការីបកប្រែ : ធន ឆាយពិសិដ្ឋ
ពិនិត្យអក្ខរាវិរុទ្ធ : ឃី សុលីយ៉ា – គង់ រង្សី
រចនាក្រប : ឃី សុលីយ៉ា
លេខ ISBN : 978 99963 09 31 1
បោះពុម្ពលើកទី១ ខែ កក្កដា ឆ្នាំ ២០១១
ការកូពីស្នាដៃយកទៅធ្វើអាជីវកម្មជាអំពើខុសច្បាប់និងខុសសិលធម៍
អាសយដ្ឋានចែកចាយ : ផ្ទះលេខ ៧៨ ផ្លូវ ២០២ សង្កាត់ ទឹកល្អក់ ៣ រាជធានី​ ភ្នំពេញ
សម្រាប់អតិថិជនជាវដុំ យើងខ្ញុំនឹងផ្ញើរជូនដល់កន្លែង នៅទូទាំងប្រទេស។
ទូរស័ព្ទទាក់ទង : 013 706 262 / 016 344 534 / 016 988 837 / 013 885 958
Email : mindbookskh@yahoo.com

Nguồn: https://maturegamerpodcast.com/

Xem thêm bài viết khác: https://maturegamerpodcast.com/category/van-tai

admin

Leave a Reply

Your email address will not be published. Required fields are marked *