ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ចូលគាល់ សម្តេច ព្រះពុទ្ធជយមុនី ឃឹម សន
អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ដែលហៅជាអក្សរកាត់ថា ព.អ.ក. ជាអង្គការមិនស្វែងរកប្រាក់កម្រៃ អប់រំ និងមនុស្សធម៌ បង្កើតឡើងដោយព្រះសង្ឃ​ស្ម័គ្រ​ចិត្ត​មានព្រះតេជគុណ ធម្មសេនា ហាក់ សៀងហៃ (រាហុល) ជាប្រធាន ដោយបានទទួលស្គាល់ជាផ្លូវ​កា​រ​ពី​ក្រសួង​ម​ហា​ផ្ទៃតាមរយៈលិខិតលេខ ៨៨៩ ស.ជ.ណ ចុះថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១២ ដែលមានទីតាំងនៅផ្ទះ លេខ ៦៣០ ផ្លូវលេខ ១ ភូមិកម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង និងខេត្តបាត់ដំបងព្រះរាជាណាចក្រកម្ពុជា ។

អង្គការនេះ បង្កើតឡើងក្នុងវត្ថុបំណងដើម្បីលើកកម្ពស់ការអប់រំទាំងផែ្នកពុទ្ធចក្រ និងអា​ណា​ចក្រ ជា​ពិសេស​​ដើម្បីអប់រំក្រមសីលធម៌ សុជីវធម៌ គុណធម៌ ដល់ កុមារ យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅ​គ្រប់មជ្ឈដ្ឋាន និងការគាំពារសុខុមាលភាពសង្គមតាម​រយៈ​ការងារមនុស្សធម៌ ។ រហូតមកពេលនេះ អង្គការបាននិងកំពុងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម និងមមាញឹកជាទីបំផុត ដោយបានចុះទៅតាម បណ្តា​ពុទ្ធិកសាកលវិទ្យាល័យ សាកលវិទ្យាល័យ សាលារៀន ឃុំ ភូមិ ពន្ធនាគារ វត្តអារាមនានា ដើម្បីផ្តល់ជូននូវការអប់រំតាមបែបព្រះពុទ្ធសាសនា ការអប់រំតាមបែបសាកល ការធ្វើបទបង្ហាញ បោះពុម្ភសៀវភៅអប់រំនានា ចុះចែកសៀវភៅអប់រំ សៀវភៅសរសេរ ប៊ិច សម្លៀកបំពាក់ កង់ និងសម្ភារៈសិក្សាមួយចំនួនទៀត ដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត កុមារក្រីក្រ ដែលជួបនូវបញ្ហាខ្វះខាតនិងមានតម្រូវការ ជា​ចាំ​បាច់ ។ លើសពីនេះទៅទៀត កិច្ចការងារមនុស្សធម៌ យើងបានឧបត្ថម្ភជាសម្ភារៈ ស្បៀងអាហារ សង់ផ្ទះ និងផ្តល់​ទុនខ្នាតតូចដើម្បីរកស៊ីទទួលទានផង​ដែរ ។

បច្ចុប្បន្ននេះ ថ្វីត្បិតតែ អង្គការព.អ.ក បានទទួលការឧបត្ថម្ភតែពីសប្បុរសជននានា ក្នុងនិងក្រៅប្រទេស និងមិនទាន់មានម្ចាស់ជំនួយពិតប្រាកដក៏ដោយ ប៉ុន្តែដោយមានការយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តពីក្រុមការងារ ធ្វើឲ្យអង្គការនេះអាចដំណើរការទៅលើគម្រោងនានាជាបណ្តើរៗតាមលទ្ធភាពរបស់ខ្លួន ។

សព្វថ្ងៃនេះ ពអក កំពុងធ្វើការងារទៅលើគម្រោងជាក់លាក់ ដូចខាងក្រោមៈ
១.កម្មវិធី អប់រំទណ្ឌិតនៅពន្ធនាគារខេត្តបាត់ដំបងៈ ជារៀងរាល់ថ្ងៃសុក្រពេលព្រឹក និងពេលរសៀល ព្រះ​សង្ឃ​ស្ម័គ្រចិត្តក្នុងអង្គការ តែងតែនិមន្តទៅបង្ហាត់បង្រៀន ព្រះធម៌ដល់ទណ្ឌិតនៅពន្ធគារខេត្តបាត់ដំបងចំនួន​ជិត ២០០០ នាក់ ។ ចំណាយទៅលើចង្ហាន់ និងយានជំនិះ ព្រះសង្ឃ ស្ម័គ្រចិត្ត ចំនួន ១០០ ដុល្លា ក្នុង ១ ខែ ។
២.កម្មវិធី អប់រំយុវជនៈ ជាកម្មវិធីអប់រំសីលធម៌ សុជីវធម៌ ចរិយាធម៌ និងព្រះពុទ្ធសាសនាដល់ យុវជន សិស្ស និស្សិត នៅតាមសាលា និងមហាវិទ្យាល័យនានាទូទៅខេត្តបាត់ដំបង ។ ជារៀងរាល់ខែ កម្មវិធីនេះ ចំណាយទៅលើចង្ហាន់ និងយានជំនិះ ព្រះសង្ឃ ស្ម័គ្រចិត្ត ចំនួន ២០០ ដុល្លា ។
៣.កម្មវិធី ផ្សព្វផ្សាយព្រះធម៌តាមវិទ្យុៈ ពអក ផ្សព្វផ្សាយព្រះធម៌ ពេញមួយសប្តាហ៍នៅវិទ្យុដំបងគ្រញូង​១០០​មីកាហឺត ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១ ដល់ម៉ោង២ រសៀល។ ចំណាយជាវម៉ោងផ្សាយ ចំនួន ១៥០​ដុល្លា និងយានជំនិះព្រះសង្ឃ ៥០ ដុល្លា សរុប ២០០ ដុល្លា ក្នុងមួយខែ ។
៤.កម្មវិធី ជួយកុមារកំព្រាៈ ពអក ផ្តល់ការឧបតម្ថដល់កុមារកំព្រា កុមារក្រីក្រ ជាអាហារូបករណ៍សម្រាប់ចូលសាលារៀន ចែកសម្ភារៈសិក្សា មានដូចជា សៀវភៅ ប៊ិច សម្លៀកបំពាក់ និង​កង់ ដើម្បីសម្រួលដល់ការ​សិក្សា​របស់ពួកគេ ។
៥.កម្មវិធី ជួយជនក្រីក្រ និងចាស់ជរាៈ ពអកផ្តល់ការគាំពារ និងសង្គ្រោះបន្ទាន់ដល់ជនក្រីក្រ និងចាស់ជរា ដោយបានផ្តល់ជាស្បៀង គ្រឿងឧបភោគ បរិភោគ សាងសង់ផ្ទះ និងផ្តល់ការឧបត្ថម្ភជាថវិកាប្រចាខែ ជា​ដើម ។

សម្រាប់គម្រោងអនាគត អង្គការមានគម្រោងជាច្រើនដើម្បីអនុវត្តន៍មានដូចជា គម្រោងពុទ្ធសាសនាថ្ងៃ​អាទិត្យ គម្រោងអភិរក្សពុទ្ធិកសិក្សា និងគម្រោងជួយចិញ្ចឹមក្មេងកំព្រាជាដើម ។ អង្គការ ព.អ.ក នឹងបេ្តជ្ញាពង្រឹងសមត្ថភាព និងព្យាយាមអស់ពីកម្លាំងកាយចិត្ត ក្នុងការចូលរួមលើកស្ទួយសីលធម៌សង្គម ថែរក្សាទំនៀមទំលាប់ប្រពៃណី ជាតិ សាសនា ឲ្យបានរីកចម្រើន និងឋិតថេរជានិច្ចនិរន្តរ៍តរៀងទៅ។ ពអក សង្ឃឹម​ថា ពុទ្ធបរិស័ទ និងលោកអ្នកសប្បុរស ពិតជានឹងចូលរួមគាំទ្រ និងឧបត្ថម្ភ ពអក តាមសទ្ធាជ្រះថ្លា ដើម្បី ពអក បានបន្ត​បេសកកម្ម ក្នុងបុព្វហេតុជាតិ និងសាសនា ជាក់ជាពុំខានឡើយ ។
=====================================================
សូមស្វាគមន៍មកកាន់ channel របស់ខ្ញុំ #ឧបាសកឈុនគី ដែលជាឆឺនែល បង្ហោះទាក់ទងនឹងព្រះពុទ្ធសាសនារបស់ខ្មែរ ដូចជាសម្ដែងធម៌ទេសនា លោកគ្រូ សាន សុជា , លោកគ្រូ គូ សុភាព លោកគ្រូ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស និង ស្មូត កំណាព្យអប់រំ ជាដើម្បី បើបងប្អូនគាំទ្រការផលិតវិដេអូ របស់ខ្ញុំសូមចុចម្នាក់មូយ ដើម្បីទទួលបានវិដេអូថ្មីៗទៀត សូមអរគុណទុកជាមុន។
=====================================================
ចុចកន្លែងនេះ​

Nguồn: https://maturegamerpodcast.com/

Xem thêm bài viết khác: https://maturegamerpodcast.com/category/bat-dong-san

admin

2 thoughts on “ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ចូលគាល់ សម្តេច ព្រះពុទ្ធជយមុនី ឃឹម សន”

Leave a Reply

Your email address will not be published. Required fields are marked *