កិច្ចសន្ទនាវាគ្មិនកម្ពុជា Episode ទី៨ ក្រោមប្រធានបទ «អនាគតនយោបាយមីយ៉ាន់ម៉ា»
__
ព្រឹត្តិការណ៍រដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើឱ្យនយោបាយមីយ៉ាន់ម៉ា ត្រឡប់ទៅរកស្ថានភាពអតីតកាលក្រោមអំណាចរបបយោធា ជាមួយនឹងចលនាតវ៉ាប្រឆាំងពីមហាជនមីយ៉ាន់ម៉ាតាមគ្រប់ទិដ្ឋភាពនិងគ្រប់មធ្យោបាយនៅទូទាំងប្រទេស ក៏ដូចជានាំឱ្យមានប្រតិកម្មជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ដែលក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ។ ខណៈពេលដែលបាតុកម្មប្រឆាំងរបបយោធានៅតែបន្តកើតមានឡើង ការប្រើប្រាស់កងកម្លាំងដើម្បីគ្រប់គ្រងស្ថានការណ៍ និងប្រទេសទាំងមូលត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គមផងនោះ បានធ្វើឱ្យស្ថានភាព និងអនាគតនយោបាយរបស់មីយ៉ាន់ម៉ា កាន់តែស្ថិតនៅក្នុងភាពមិនច្បាស់លាស់។
កិច្ចសន្ទនាវាគ្មិនកម្ពុជា Episode ទី៨ នឹងពិភាក្សាក្រោមប្រធានបទ «អនាគតនយោបាយមីយ៉ាន់ម៉ា» ដើម្បីស្វែងយល់បន្ថែមពីស្ថានភាព និងអនាគតនយោបាយមីយ៉ាន់ម៉ា ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងថ្នាក់ដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសពីររូបគឺ បណ្ឌិត កា ម៉ាធុល អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិ និងបណ្ឌិត ងួន គឹមលី នាយកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
#Myanmar #MilitaryCoup #AungSanSuuKyi #Democracy #Protest #SouthEastAsia
#CambodiaSpeakerDialogue #Episode8 #CDCenter #CambodiaDevelopmentCenter

Nguồn: https://maturegamerpodcast.com/

Xem thêm bài viết khác: https://maturegamerpodcast.com/category/khoe-dep

admin

Leave a Reply

Your email address will not be published. Required fields are marked *